អ្នកញៀនល្បែងជល់មាន់នៅស្រុកគាស់ក្រឡ០៨នាក់ត្រូវបានសមត្ថកិច្ចនាំមកសាកសួរធ្វើកិច្ចសន្យាឱ្យបញ្ឈ ប់សកម្មភាពបន្តទៀត!

បាត់ដំបង: កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥និង១០នាទីនៅចំណុ ច ភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅពេលដែលសមត្ថកិច្ចនគរបាលទទួលព័ត៌មានពីករណីល្បែងស៊ីសងភ្នាល់ជល់មានដោយខុសច្បាប់ក្នុងមូលដ្ឋាន ដែលជា រឿងប៉ះពាល់ដល់គោលនយោបាយ ស្តីពីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោ បល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកអនុវរសេនីយ៍ឯក ចាន់ ថានូ អធិ ការនគរបាលស្រុកគាស់ក្រឡដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់នេះ។

សមត្ថកិច្ចបាននាំខ្លួនមនុស្សបានចំនួន ០៨នាក់ នាំមកកាន់អធិការដ្ឋាននគរ បាលស្រុកធ្វើការសាកសួរ និងដក ហូត វត្ថុតាងដកហូតបានរួមមាន៖
-សង្វៀនប្រជល់មាន់ចំនួន០១, ស៊ុមដា ក់មាន់ចំនួន០១, ជញ្ជីងថ្លឹងមាន់ចំនួន ០១ មាន់ចំនួន០៣ក្បាល ជើងក្រានហ្គាសចំនួន០១ និងម៉ូតូចំនួន០៨គ្រឿ ង។

បន្ទាប់ពីធ្វើការសាកសួរ រួចមក អ្នក លេងទាំង០៨នាក់ ខាងលើត្រូវបានធ្វើកំណត់ហេតុអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត មុនពេ លឱ្យក្រុមគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញដើម្បីបន្តអប់រំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *