អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញពិធីសូត្រមន្ត ក្រុងពាលី បួងសួងសុំសេចក្តីសុខ សេចក្តី​ចម្រើន សម្រាប់ ព្រឹត្តិការណ៍ប្រណាំងទូក “ង” ឆ្នាំ២០២៦

ខេត្តព្រៃវែង: នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តក្រុងពាលី បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅសាលាខេត្តព្រៃវែង ទួលបារាយណ៍អណ្ដែត រោងតម្កល់ទូក  “សន្តិបាលាគារ កម្ពោជិកបុត្តាខេមរាតរី” ដើម្បីសុំពរជ័យ សិរីមង្គល ប្រកបដោយភាពរលូន

ដល់ដំណើរការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ឆ្នាំ២០២៦ នៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

ពិធីដ៍មានអត្ថន័យនេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលរងខេត្តព្រៃវែង ព្រមទាំង​ថ្នាក់​ដឹកនាំ  និងមន្ដ្រីរាជការជាច្រើនរូបផ្សេងទៀតដែរ។

សូមបួងសួងនេះឆ្ចុះបញ្ចាំងពីជំនឿ និងការយកចិត្តទុកដាក់របស់ រដ្ធបាលខេត្ត ក្នុងការធានាឲ្យព្រឹត្តិការណ៍ប្រពៃណីដ៍សំខាន់នេះ ប្រព្រឹត្តទៅដោយជោគជ័យ និងសុវត្ថិភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *