ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី៣ អាណត្តិទី៤ ឆ្នាំ២០២៦ សម្រាប់រដ្ឋបាលស្រុកវាលវែង

ពោធិ៍សាត់: ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី៣ អាណត្តិទី៤ ឆ្នាំ២០២៦ សម្រាប់រដ្ឋបាលស្រុកវាលវែ។

ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំង៥ នៃរដ្ឋបាលស្រុកវាលវែង មេភូមិ ក៏ដូចជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសឱ្យក្រុមប្រឹក្សាខេត្ត បានជម្រាបជូនប្រជាពលរដ្ឋអំពីសកម្មភាពការងារ និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ជាមួយគ្នានេះ វេទិកាក៏បើកទូលាយឱ្យសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធបានចូលរួមផ្តល់មតិយោបល់ លើកឡើងពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដែលពុំពាក់ព័ន្ធនឹងរឿងនយោបាយ ដើម្បីរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *