ឯកឧត្តម ខូយ រីដា អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) សាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងតម្រង់ទិសលើការងារគ្រប់គ្រងដីធ្លីរបស់រដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបបានទាន់ពេលវេលា ចំពោះការអភិវឌ្ឍន៍ក្នុងខេត្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *