រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សាង សារ៉ុម បានឧបត្ថម្ភថវិកាចំនួន (ពីរលានរៀលគត់) ជូនដល់រដ្ឋបាលខេត្ត ដើម្បីគាំទ្រការរៀបចំព្រឹត្តិការណ៍ប្រណាំង ទូក “ង”មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦ខាងមុខនេះ

ខេត្តព្រៃវែង: ឯកឧត្តម សួន សូម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សាង សារ៉ុម ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ដែលបានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ ៛ (ពីរលានរៀលគត់) ជូនដល់ រដ្ឋបាលខេត្តព្រៃវែង ដើម្បីគាំទ្រការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ងខេត្តព្រៃវែង ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

រដ្ឋបាលខេត្តព្រៃវែង​ សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏❤️❤️​

✍️ លិខិតថ្លែងអំណរគុណ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *