ពោធិ៍សាត់: នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់អំពីទិន្នផលត្រីរបស់បងប្អូនប្រជានេសាទ ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ក្នុងឱកាសដើមរដូវបើកនេសាទនេ។
ក្តីសង្ឃឹម និងស្នាមញញឹមរបស់បងប្អូនប្រជានេសាទនាពេលនេះ គឺជាលទ្ធផលជាក់ស្តែងដែលកើតចេញពី៖
✅ ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរខេត្ត និងកម្លាំងអន្តរាគមន៍ចម្រុះ ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទយ៉ាងក្តៅគគុកជាប់លាប់នាពេល ២-៣ ឆ្នាំចុងក្រោយនេះ។
✅ ការយល់ដឹង និងការសហការយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការអភិរក្សធនធានជលផល។
ការកើនឡើងនៃទិន្នផលត្រីនាពេលនេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជានេសាទក្នុងខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខស្បៀង និងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
សូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ បន្តចូលរួមប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ និងរួមគ្នាកពារធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ!

