ខេត្តព្រៃវែង: នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត បានអញ្ជើញចូលរួមស្តាប់បាឋកថាឧទ្ទេសនាមដោយ ឯកឧត្តម ណាំ ទុំ ទីប្រឹក្សា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើការចែករំលែកអំពី “ដំណើរជីវិត និងការតស៊ូ ការពារសមិទ្ធ ផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន’’ តាមរយៈប្រព័ន្ធ Zoo នៅសាលប្រជុំតូច នៃមន្ទីរគណៈកម្មាធិការគណបក្ស ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស គ្រូជំនួយ ប្រធានយុវជនគណបក្សក្រុង ស្រុក ប្រធានសកម្មជនយុវជនមន្ទីរ អង្គភាពជុំវិញខេត្ត និងសមាជិក សមាជិកាបក្សសរុបចំនួន ៩៨រូប៕

