(កំពង់ចាម) :នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យទណានុប្បទានគម្រប់ខួប ១០០ថ្ងៃ និង បញ្ចុះអដ្ឋិធាតុ ឧទ្ទិសកុសលជូនដួងវិញ្ញាក្ខន្ធ អ្នកស្រី សុទ្ធ ចាន់ណា ព្រមទាំង ឆ្លងចេតីយ៍ ស្ថិតនៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។
គួរបញ្ជាក់ថា អ្នកស្រី សុទ្ធ ចាន់ណា ត្រូវជាក្មួយស្រីរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកស្រី សុទ្ធ ចាន់ណា បានទទួលអនិច្ចកម្ម កាលពីថ្ងៃ អាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥ និង៥៥នាទីល្ងាច ក្នុងជន្មាយុ ៥១ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋាន ភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម៕

