រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥

(កំពង់ចាម) :នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកមពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅបរិវេណវត្តអម្ពវនារាម ទួលស្វាយជ្រុំ (ហៅវត្តចំការអណ្តូង ) ស្ថិតនៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ក្រោមអធិបតិភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៥២៤នាក់។

ក្នុងអង្គវេទិកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកសំណើចំនួន២ និងសំណូមពរចំនួន៧ សរុបចំនួន ៩ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់ចំនួន៧ និងផ្ទេរសមត្ថកិច្ចចំនួន១ អង្គវេទិកាទទួលយកទៅពិភាក្សាដោះស្រាយបន្តចំនួន១ តាមនីតិវិធីរបស់រដ្ឋបាល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *