សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខា កក្រក ខេត្តព្រៃវែង សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត!

(ព្រៃវែង) : នៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខា កក្រក ខេត្តព្រៃវែង សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិកាសាខាខេត្ត និងមានការអញ្ចើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខាខេត្ត និងក្រុមប្រតិបត្តសាខាខេត្ត សរុបអ្នកចូលរួមចំនួន ១៧នាក់ ស្រី ៦នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៥ចំណុច ដូចខាងក្រោម៖
១- មតិសំណេះសំណាល និងបើកដំណើរការកិច្ចប្រជុំ
២- ការរាយការណ៍ស្ដីពីសកម្មភាពការងារ និងហិរញ្ញវត្ថុសាខាប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥
៣- បញ្ហាផ្សេងៗ
៤- មតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ
៥- ពិធីប្រគល់លិខិតថ្លែងអំណរគុណជូនដល់គណៈកម្មាធិការសាខាអាណត្តិទី៥

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើសមាជិក សមាជិកគណៈកម្មាធិការសាខា សូមអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំ និងជូនពរដល់សមាជិកនៃកិច្ចប្រជុំ ដែលមានវត្តមាននៅទីនេះ សូមទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *