លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដឹកនាំគោរពវិញ្ញាណក្ខន្ធនាំយកថវិកាសមាគមមិត្ត-ថវិកាសមាគមអតីតយុទ្ធជនកម្ពុជាប្រគល់ជូនក្រុមគ្រួសារសពសមាជិកសមាគមទទួល មរណៈភាព

(បាត់ដំបង) :នៅព្រឹកថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២៥នេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ បង និងជាប្រធានគណៈកម្មាការមូលដ្ឋានស មាគមមិត្តនគរបាលជាតិកម្ពុជាខេត្តបាត់​ដំបង (ស.ម.ន) និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង (ស.អ.ក)ដឹកនាំលោក ស្នងការរង និងអនុប្រធាន សមាជិកសមាគម ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក សូ សំអាន (អតីតស្នងការរង )ជានិវត្តន៍ជនជាស មា ជិកសមាគមមិត្តនគរបាលជាតិ កម្ពុជា(​ស. ម. ន) និងជាសមាជិកសមាគម(ស.អ. ក) ដែល លោកបានទទួលមរណ ភាពពីថ្ងៃទី ២៧ខែ តុលា ឆ្នាំ២០​២៥ដោយ​រោគាពាធក្នុងជន្មាយុ ៧៨ឆ្នាំ និងកំពុងតម្កល់ធ្វេីបុណ្យតាមប្រពៃណី នៅ​ភូមិ​ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ។

ក្នុងការចូលរួមនេះបានលោកស្នងការនាំយកសារ​លិខិតចូលរួមរំលែកទុក្ខរបស់ស្នងការដ្ឋា ននិងក្នុងនាមសមាគមទាំងពីរនិងប្រគល់ថវិកាមាន៖
-ថវិកា(ស.ម.ន)ចំនួន៦.០០០.០០០​រៀល (ប្រាំមួយលានរៀល)
-ថវិកា(ស.អ.ក)ចំនួន៤.០០០.០០០រៀល(បួនលានរៀល)
-ថវិកាស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន២.០០០. ០០០រៀល(ពីរលានរៀល)

ប្រគល់​ជូនគ្រួសារសពដើម្បីចាត់ចែងធ្វើ បុណ្យតាមគន្លងប្រពៃណី ។

លោកឧត្តមសេនីយ៍ទោស្នងការបានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកនូវមរណៈទុក្ខចំពោះក្រុមគ្រួសារសព ពីថ្នាក់ដឹកនាំសមាគមទាំងពីរ
ព្រមទាំងកងកម្លាំងនគរបាលទាំងអស់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព និងសូមឧទ្ទិសដួងវិញ្ញាណក្ខ័ន្ធរបស់លោក សូ សំអានបានយោន យក កំណើតក្នុងទីបរមសុខកុំបីខាន ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *