អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១២ វត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី) ក្រុងព្រៃវែង

ព្រៃវែង: ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី នៅថ្ងៃទី៨  ខែតុលា ឆ្នាំ២០២៦ រួមជាមួយថ្នាក់ដឹកនាំខេត្ត បាននាំយកចង្ហាន់ និងទេយ្យទាន ប្រគេនព្រះសង្ឃ និងបង្សុកូលដើម្បីឧទ្ទិសកុសលជូនដល់ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងដួងវិញ្ញាណក្ខន្ធ វីរកងទ័ព ដែលបានពលីជីវិតការពារបូរណភាពទឹកដីកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ត សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បាននាំយកនូវបច្ច័យចំនួន ១៨.១៨០.០០០រៀល ប្រគេនដល់ព្រះសង្ឃ សម្រាប់ចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី)នោះផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *