លោកវរសេនីយ៍ឯក សុខ ម៉េងឡុង​ ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តពោធិ៍សាត់​បណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី​ ពុទ្ធ លី!

ពោធិ៍សាត់៖ លោកវរសេនីយ៍ឯក សុខ ម៉េងឡុង​ មេបញ្ជាការរងខេត្តព្រះសីហនុ ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តពោធិ៍សាត់​បណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី​ ពុទ្ធ លី​ ដែលមានឈ្មោះដល់ចូលនិវត្តន៍ហេីយ។ នៅថ្ងៃទី៧ ខែតុលា​ ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការអាវុធហត្ថលេីផ្ទៃប្រទេស​ បានអញ្ជេីញជួបសំណេះសំណាល​ និងប្រគល់ភារកិច្ចបណ្តោះអាសន្នជាមេបញ្ជាការស្តីទី​ ជូនលោកវរសេនីយ៍ឯក​ សុខ ម៉េងឡុង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *