ស្វាយរៀង ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់នៅ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ពិធីនេះ ក៏មានកាអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គនាយកក្រោមចំណុះ ក្រសួងមហាផ្ទៃ, អភិបាលខេត្តស្វាយរៀង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕

