ពោធិ៍សាត់: យោងតាមកិច្ចចង្អុលការរបស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងការកែលម្អសោភ័ណភាពនៅតាមគ្រប់មូលដ្ឋាន លោក ណារ៉ា ចំរើន អភិបាល នៃគណៈអភិបាលស្រុកកណ្ដៀង បានដឹកនាំរៀបចំអំពូល LED បំភ្លឺនាពេលរាត្រីត្រង់ចំណុចប្រសព្វត្រីកោណ បញ្ចប់រួចរាល់ជាស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពទីប្រជុំជនស្រុកកណ្ដៀងឲ្យកាន់តែល្អប្រសើរ ជាពិសេសជាចំណងដៃជូនដល់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ ដែលបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។ ម៉្យាងវិញទៀត សមិទ្ធផលនេះ ក៏ជាការចូលរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតផងដែរ។
សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងបងប្អូនដែលរស់នៅជុំវិញតំបន់ត្រីកោណនេះ សូមជួយថែរក្សា ការពារសមិទ្ធផលមូលដ្ឋានរបស់យើងទាំងអស់គ្នា។
អរគុណសន្តិភាព!

