ព្រៃវែង: រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ: អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជួបសំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ជូនដល់គណៈកម្មការ និងកីឡាករទូក ង ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងទូក “ង” នៅខេត្តព្រៃវែង ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅតារាងបាល់ទះខេត្តព្រៃវែង។
អំណោយឧបត្ថម្ភទាំងនោះរួមមាន៖
*សម្រាប់ទូកខ្នាតវែងចំនួន ២១ទូក ក្នុងមួយទូកទទួលបាន: ថវិកាចំនួន ៥០០.០០០រៀល អង្ករ២០០គីឡូក្រាម ទឹកសុទ្ធ ១០កេសភេសជ្ជៈ០៩គស, មី១០កេសតូច, ត្រីខ ១០យួរ
-ទឹកត្រី ០២យួរ, ទឹកស៊ីអ៉ីវ ០២យួរ
-ពងទា ១៥០គ្រាប់,អាវ និងមួក ម្នាក់១កំប្លេរ។
*សម្រាប់ទូកខ្នាតអន្តរជាតិចំនួន ៥៩ទូក ក្នុងមួយទូកទទួលបាន: ថវិកាចំនួន ២៥០.០០០រៀល
-អង្ករ ១០០គីឡូក្រាម, ទឹកសុទ្ធ ៥កេស
-ភេសជ្ជៈ ០៥គេស, មី០៥កេសតូច
-ត្រីខ ០៥យួរ, ទឹកត្រី ០១យួរ
-ទឹកស៊ីអ៉ីវ ០១យួរ, ពងទា ៩០គ្រាប់
-អាវ និងមួក ម្នាក់១កំប្លេរ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមសំណូមពរដល់កីឡាករ ចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការ ដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូករបស់យើងទទួលបានជោគជ័យ សេចក្តីថ្លៃថ្នូរ និងថែរក្សាបាននូវប្រពៃណីរបស់ជាតិយើង។ និងសូមថ្លែងអំណរគុណផងដែរដល់ អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ក្រុមហ៊ុននានា អាជីវករ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានសហការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដល់រដ្ឋបាលខេត្តព្រៃវែង ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក “ង” នៅខេត្តព្រៃវែង នាពេលនេះ។

