អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រណាំងទូក ”ង” នៅខេត្តព្រៃវែង ឆ្នាំ២០២៦

ខេត្តព្រៃវែង: ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រណាំងទូក ”ង” នៅខេត្តព្រៃវែង ឆ្នាំ២០២៦ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ និងលោកជំទាវ ជា ផល្គុន ដែលស្ថិតនៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់: ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ប្រធាន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ប្រតិភូអមដំណើរ ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លេខាធិការដ្ឋានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានផ្នែក ប្រធានការិយាល័យចំណុះសាលាខេត្ត មេឃុំ ចៅសង្កាត់ ដែលមានទូក ង ចូលរួមប្រណាំង តំណាងក្រុមហ៊ុន សហគ្រាសឯកជន គណៈកម្មការ និងក្រុមកីឡាករទូក ង សរុបចំនួនប្រមាណ ៤,០៣៤អង្គ/រូប។

គូសបញ្ជាក់ផងដែរថា៖ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវែង នាពេលនេះ មានទូក ង ចូលរួមប្រណាំងសរុបចំនួន ៤១គូរ ក្នុងនោះទូកខ្នាតអន្តរជាតិមានចំនួន ៣០គូរ និងខ្នាតវែងចំនួន ១១គូរ៕

default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *