ខេត្តព្រៃវែង: ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទានិងលោកជំទាវ រួមជាមួយឯកឧត្តមសួន សុម៉ាលីន អភិបាលខេត្តនិងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង ឆ្នាំ២០២ ។
ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុមណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង រួមទាំងកងកម្លាំងទាំងបី ដែលបានរៀបចំកម្មវិធីប្រណាំងទូក ង នេះឡើង និងសូមអរគុណចំពោះក្រុមហ៊ុនវឌ្ឍនៈ និងសប្បុសជនទាំងអស់ដែលបានជួយឧបត្ថមគាំទ្រដល់ការរៀចំកម្មវិធី និងអរគុណចំពោះការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពសប្បាយរីករាយ
រួមជាមួយឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦ ពិធីនេអធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង រួមទាំងកងកម្លាំងទាំងបី ដែលបានរៀបចំកម្មវិធីប្រណាំងទូក ង នេះឡើង និងសូមអរគុណចំពោះក្រុមហ៊ុនវឌ្ឍនៈ និង
សប្បុសជនទាំងអស់ដែលបានជួយឧបត្ថមគាំទ្រដល់ការរៀចំកម្មវិធី និងអរគុណចំពោះការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពសប្បាយរីករាយ
ឯកឧត្តម ជា សុមេធី (រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអតីតអភិបាលខេត្តព្រៃវែង) តែងតែមានប្រសាសន៍ផ្ដាំផ្ញើសំខាន់ៗដល់គណះគ្រប់គ្រងទូក ង និងកីឡាករតំណាងទូកទាំងអស់ ដូចជា៖
1-រក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង៖ ត្រូវមានកម្លាំងសាមគ្គីភាពល្អជាមួយគ្នា ចេះយោគយល់អធ្យាស្រ័យ និងសហការគ្នាយ៉ាងស្ជិតស្និទ្ធក្នុងការប្រកួត។
2-គោរពបទបញ្ជាផ្ទៃក្នុង និងបទបញ្ជាការប្រកួត៖ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ ស្រឡាញ់ និងរក្សាថ្លៃថ្នូរជាកីឡាករ ព្រមទាំងគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំការប្រកួតឲ្យបានខ្ជាប់ខ្ជួន។
3-ថែរក្សាសុខភាព និងសុវត្ថិភាព ត្រូវយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន បរិភោគអាហារ និងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីមានកម្លាំងមាំមួនក្នុងការប្រកួត និងប្រុងប្រយ័ត្នខ្ស់ចំពោះសុវត្ថិភាពលើផ្ទៃទឹក។
ប្រកួតដោយស្មារតីកីឡា ប្រកួតអស់ពីសមត្ថភាពដើម្បីនាំយកកិត្តិយស និងជ័យជម្នះជូនស្រុកភូមិ និងខេត្ត ដោយឈរលើស្មារតីយុត្តិធម៌ និងមិត្តភាព។


