ព្រៃវែង : នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវែង ដែលនឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺនៅថ្ងៃ ទី២៤-២៥ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយមាត់ទន្លេ (ចុងប៉ម) ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងត្រៀមរៀបចំកម្មវិធីចុះសួរសុខទុក្ខវីរៈកងទ័ព នៅសមភូមិជួរមុខ។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត តំណាងប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្តផងដែរ នៅសាលប្រជុំពហុបំណង«B» សាលាខេត្តព្រៃវែង៕

