ខេត្តពោធិ៍សាត់ :ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១ ប្រវែងសរុប ១៩៨,៥១៨ គ.ម ដែលបានតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពិធីនេះប្រព្រឹត្តធ្វើឡើងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មានផ្លូវមានសង្ឃឹម គឺផ្លូវបង្កើតសង្ឃឹម ផ្លូវបង្កើតឱកាស ផ្លូវបង្កើតអនាគត និងកសាងបន្ថែមទៀត ដែលនេះជាមូលដ្ឋានយ៉ាងសំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់រាជរដ្ឋាភិបាល។
ផ្លូវជាតិលេខ១០ ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ ដែលបានប្រែក្លាយអតីតតំបន់សមរភូមិសង្គ្រាមស៊ីវិល ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍។ ផ្លូវជាតិលេខ១០ ជួយសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ទំនិញ ព្រមទាំងជំរុញសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់។ ជាមួយគ្នានេះ ផ្លូវនេះក៏រួមចំណែកពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងតំបន់នានានៃប្រទេស។

