ខេត្តបាត់ដំបង: នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នេះសមត្ថកិច្ចនគរបាលបានបញ្ជូនក្រុមជន សង័្សយចំនួន ១១នាក់ ទៅកាន់អយ្យ ការអមសាលាដំបូងខេត្តបាត់ដំបងបន្ទាប់ពីបានធ្វើការស្រាវជ្រាវ បង្រ្កាបសាកសួរនិងកសាងសំណុំ រឿងរួច រាល់។
កិច្ចប្រតិបត្តិការដ៏ក្តៅមួយនេះបានធ្វើឡើងស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការន គរបាលជាតិ និងដោយបានការសម្រ បសម្រួលលើនី តិវិធី ពីតំណាងអយ្យ ការអមសាលាដំ បូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ ទោដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបា លខេត្តបាត់ដំបង ចង្អុលទិសដឹកនាំដោយមានលោកវរ សេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ ដឹកនាំកម្លាំងជំនាញក្នុងផែនដែលមាន លោកវរសេនីយ៍ឯក ចៀក ថានិន ជា នាយការិយាល័យ កម្លាំងបង្ការបង្រ្កាប សហការជាមួយកម្លាំងអធិការដ្ឋានន គរបាលក្រុង បាត់ដំបង ដែលមាន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ -កម្លាំងអធិការដ្ឋាន នគរ បាលស្រុកសង្កែដែល មានលោកវរ សេនីយ៍ទោ យុត តុងហូជាអធិការ ស្រាវជ្រាវនិងឃ-ាត់ខ្លួនជនសង័្ស យចំនួន ១១នាក់ភេទប្រុសជាបន្តបន្ទាប់ ក្នុងអំពើលួចមានស្ថានទម្ងន់ ទោស ( ក-ាប់ប្ល-ន់យកម៉ូតូ )ដែល បានកើតឡើងនាពេលកន្លងមកក្នុងភូមិសាស្រ្តក្រុងបាត់ដំបងនិងស្រុកសង្កែ។
តាមរយៈការស្រាវជ្រាវចំពោះក្រុមគេដែលសមត្ថកិច្ចនគរបាល ធ្វើការបង្ត្រាប នាពេលកន្លងមកនៅសេសសល់ទើបឈានដល់ការស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់ដោយដកហូតបាននូវ៖
-ម៉ូតូចំនួន ០៥គ្រឿង
-ក-ាំបិ-ត ចំនួន ០២ ដើម
នៅក្នុងចម្លើយសារភាពរបស់ពួកគេៗបានប្រាប់ថា កន្លងមកគឺក្រុមគេនេះហើយ ដែលបានធ្វើសកម្ម ភាពបង្ក ការអុកឡុក ដោយហិ-ង្សា ទៅលើអ្នកដទៃដោយការគុបដុំថ្ម និងដេញវា-យជនរងគ្រោះ បង្កភាពអាណាធិបតេយ្យ ក្នុងមូលដ្ឋានក្រុងបាត់ដំបងនិងស្រុកសង្កែ តែពេលនេះពួកគេត្រូវសមត្ថកិច្ចបង្រ្កាបនិង អនុវត្តតាមផ្លូវច្បាប់បានសម្រេច៕

