ព្រៃវែង ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អភិបាលស្រុកព្រះស្ដេច និងមេឃុំពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យផ្លូវលំ ដែលកំពុងរងផលប៉ះពាល និងខូចខាតនារដូវវស្សា នៅក្នុងភូមិសាស្រ្តស្រុកព្រះស្ដេច ខេត្តព្រៃវែង។
នាឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ នាំយកនូវគ្រឿងចក្រមកត្រួសត្រាយផ្លូវទាំងនោះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានទាន់ពេលវេលា។
បន្ទាប់ពីចុះត្រួតពិនិត្យស្ថានភាពផ្លូវលំ ដែលកំពុងរងផលប៉ះពាល់ និងខូចខាតនារដូវវស្សា ឯកឧត្តមអភិបាលខេត្ត រួមជាមួយក្រុមការងារ ក៏បានចុះពិនិត្យហេដ្ឋារចនាសម្ព័នក្នុងបរិវេណសាលាឃុំរាធរ និងសាលាឃុំបឹងដោល ផងដែរ៕

