ខេត្តព្រៃវែង: នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី រួមជាមួយ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្ដេច បានអញ្ជើញដឹកនាំប្រតិភូចុះទស្សនកិច្ចនៅសហគមន៍កសិកម្មទំនើបស្រុកព្រះស្ដេច ដើម្បីជំរុញ និងលើកកម្ពស់ការគាំទ្រផលិតផលកសិកម្មដែលផលិតដោយសមាជិកសហគមន ព្រមទាំងផ្តល់ការលើកទឹកចិត្ត និងស្វែងយល់ពីវឌ្ឍនភាពការងារជាក់ស្តែងនៅមូលដ្ឋាន។
នាឱកាសនោះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងក្រុមការងារ បានអញ្ជើញចុះទៅកាន់សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ស្ថិតក្នុងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ដើម្បីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ សមាជិកសហគមន៍ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងទស្សនា និងគាំទ្រការប្រមូលផលត្រសក់ផ្អែមក្នុងផ្ទះសំណាញ់ ដែលបច្ចុប្បន្នសាងសង់បានចំនួន ៦៩ខ្នង នៃផែនការសរុប ២៥១ខ្នង សម្រាប់ផ្គត់ផ្គង់ទីផ្សារទំនើបតាមស្តង់ដាសុវត្ថិភាព (GAP)។
ឯកឧត្តមអភិបាលខេត្តព្រៃវែង សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលបានទទួលស្គាល់ជាផ្លូវការដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីចុងឆ្នាំ២០២៥ កំពុងបោះជំហានយ៉ាងរឹងមាំក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម។
បច្ចុប្បន្ន សហគមន៍មានសមាជិកសរុប ១៧៦នាក់ ដឹកនាំដោយក្រុមប្រឹក្សាភិបាល ៥នាក់ និងគណៈកម្មាធិការត្រួតពិនិត្យ ៣នាក់ ព្រមទាំងទទួលបានការគាំទ្រទុន និងបច្ចេកទេសពីក្រសួងកសិកម្ម មន្ទីរជំនាញ គម្រោងពិពិធកម្មកសិកម្ម ធនាគារ ARDB និងអាជ្ញាធរមូលដ្ឋាន។
មុខរបរសំខាន់ៗរបស់សហគមន៍ផ្តោតលើការផលិតបន្លែសុវត្ថិភាពតាមស្តង់ដារ GAP ផលិតកម្មសត្វ និងការផ្គត់ផ្គង់ធាតុចូលកសិកម្ម។ ក្នុងនោះ ដំណាំត្រសក់ផ្អែមត្រូវបានចាត់ទុកជាអាទិភាពចម្បង ដែលការប្រមូលផលជំហានដំបូងលើផ្ទះសំណាញ់ ៣ខ្នង ទទួលបានទិន្នផល ២.១០០គីឡូក្រាម និងបានចែកចាយទៅផ្សារទំនើបធំៗនៅរាជធានីភ្នំពេញ។ ឈានដល់ជំហានទីពីរ សហគមន៍បានពង្រីកការដាំដុះលើផ្ទះសំណាញ់ ១១ខ្នងបន្ថែមទៀត ដោយរំពឹងថានឹងប្រមូលផលបានប្រមាណ ៧.៧០០គីឡូក្រាម សម្រាប់ផ្គត់ផ្គង់ដល់ដៃគូពាណិជ្ជកម្មនានា។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ សហគមន៍បាននិងកំពុងបន្តពង្រីកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្ទះសំណាញ់បន្ថែមទៀត ដោយសម្រេចបាន ៦៩ខ្នង ស្មើនឹង ២៧,៤៩% នៃផែនការសរុប ២៥១ខ្នង ដែលជាចលករយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូលជូនកសិករ និងជំរុញវិស័យកសិកម្មទំនើបប្រកបដោយចីរភាព។
ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២
