អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសាវនាការការងារជាមួយប្រតិភូខេត្ត​ Gyeonggi សាធារណៈ​រដ្ឋកូរ៉េ​

(កំពង់ចាម) នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសាវនាការការងារជាមួយប្រតិភូខេត្ត​ Gyeonggi សាធារណៈ​រដ្ឋកូរ៉េ​ ស្ថិតនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាល និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន។

បន្ទាប់ពីសវនាការដ៏ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា គណៈប្រតិភូទាំងពីរ បានជូនកាដូអនុស្សាវរីយ៍ ដែលជាតំណាងអត្តសញ្ញាណរបស់ខេត្ត ក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យូរអង្វែង រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត Gyeonggi នៃសាធារណៈ​រដ្ឋកូរ៉េ​។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូខេត្ត​ Gyeonggi សាធារណៈ​រដ្ឋកូរ៉េ ដែលបានកំណត់យកខេត្តកំពង់ចាម ជាខេត្តគោលដៅ ក្នុងការពង្រឹង ពង្រីកកិច្ចសហការ​ ភាពជាដៃគូវិនិយោគ​ និងឱកាសការងារ ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *