មានក្ដីសង្ឃឹម! រដ្ធបាលខេត្តពោធិសាត់ និងសមាគមរ៉ូតារីសិងបុរី ពោធិ៍សាត់ ចែក កង់ អង្ក និងសម្ភារសិក្សាជូនសិស្សក្រីក្រ១០០នាក់

ពោធិ៍សាត់: នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួល និងចែកអំណោយជា កង់ អង្ករ និងសម្ភារសិក្សា ជូនដល់សិស្សានុសិស្សក្រីក្រ ចំនួន១០០នាក់ មកពីអនុវិទ្យាល័យចំនួន៤ ក្នុងខេត្ត ដែលរៀបចំឡើងដោយសមាគមរ៉ូតារីពោធិ៍សាត់ សហការជាមួយសមាគមរ៉ូតារីសេនតូសា (ប្រទេសសិង្ហបុរី) នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត។

គួរជម្រាបជូនថា សាលាគោលដៅដែលត្រូវទទួលបានអំណោយ រួមមាន៖
ទី១-អនុវិទ្យាល័យពោធិ៍សាត់៖ ៥០នាក់
ទី២-អនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ៖ ៣០នាក់
ទី៣-អនុវិទ្យាល័យ ទៀ ចំរ៉ាត់៖ ១០នាក់
និងទី៤-អនុវិទ្យាល័យ កែវ សុវណ្ណ៖ ១០នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *