ឯកឧត្តម ស្បោង សារ៉ាត បានអញ្ជើញចូលរួមជាមួយ ព្រះធម្មវង្សា ជា វន្នី កាត់ខ្សែបូណ៌ សម្ភោធការជួសជុលសមិទ្ធិផលនានា នៅវត្តសិរីសន្ធាយ នៅស្រុកបាភ្នំ

ព្រៃវែង: នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាមួយ ព្រះធម្មវង្សា ជា វន្នី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្ត កាត់ខ្សែបូណ៌ សម្ភោធការជួសជុលសមិទ្ធិផលនានា នៅវត្តសិរីសន្ធាយ ស្ថិតឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

មានការនិមន្តអញ្ជើញ ចូលរួមពី ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ តំណាងប្រធានក្រុមការងារការងារចុះជួយមូលដ្ឋានស្រុក ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានឃុំធាយ ក្រុមប្រឹក្សាស្រុក គណៈអភិបាល មន្ត្រីសាលាស្រុក កងកម្លាំងទាំង៣ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុ ជំនួយការភូមិ លោកគ្រូ អ្នកគ្រូ ក្នុងឃុំធាយ តាជីយាយជី សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបចំនួន៥៣៦អង្គរូប។

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បាននាំយកបច្ច័យ ចំនួន៧,១១០,០០០រៀល និងតាជីយាយជី ៣១នាក់ ក្នុងម្នាក់ទទួលបានក្រម៉ា១ ថវិកា១០,០០០រៀល សិស្សានុសិស្ស១៧៣នាក់ ក្នុងម្នាក់ទទួលបាន សៀវភៅ២ក្បាល ប៊ិច១ដើម ថវិកា៥,០០០រៀលផងដែរ ៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *