សមត្ថកិច្ចអនុវត្តដីកាបង្គាប់ឱ្យច-ាប់ខ្លួនពិរុទ្ធជនម្នាក់ដែលមានដីកាចំនួន ០៣ពីបទលួចទ្រព្យសម្បត្តិនិងរំលោ-ភលើទំនុកចិត្តពីឆ្នាំ២០២៥និង២០២៦

បាត់ដំបង: កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦វេលា ម៉ោង១៦:៣៤ នាទីនៅចំណុចក្រុមទី ០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបងស្របតាមអនុសា សន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផែនការងារនគរបាលព្រហ្មទ័ណ្ឌដោយមានលោកវរសេនីយ៍ឯក ឈឿ ង គឹមសុង ជាស្នងការរងទទួលផែន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៍ជាមួយ កម្លាំងជំនាញការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអធិ ការដ្ឋាននគរបាលក្រុងបាត់ដំបង ក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនចំពោះ ពិរុទ្ធជនឈ្មោះ ខុន សុខខេង ហៅ ថេង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិ សាមសិប ឃុំតាក្រី ស្រុក កំរៀង ខេត្ត បាត់ដំបងដោយមានដីកាច-ាប់ខ្លួនចំនួន០៣ ដីការបស់ចៅក្រមជំនុំជម្រះនៃសាលា ដំបូងខេត្តបាត់ដំបង ពីបទលួចទ្រព្យសម្បត្តិ និងរំលោ-ភលើទំនុកចិត្តប្រ ព្រឹត្តិកាលពីអំឡុងឆ្នាំ ២០២៥ និង២០ ២៦ នៅក្នុងមូលដ្ឋានស្រុកសង្កែ ស្រុកភ្នំព្រឹក និងស្រុកមោងឫស្សី ខេត្តបាត់ ដំបង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំបញ្ជូ នទៅសាលាដំបូងខេត្តបាត់ដំបងស្រប តាមនីតិវិធី៕ដោយ​ព្រំ ហ ន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *