ស្ត្រីត្រៀមសម្រាល និងស្ត្រីមានកូនតូច ដែលមានជីវភាពខ្វះខាត ចំនួន ៥គ្រួសារ នៅស្រុកពោធិ៍រៀង បានទទួលអំណោយមនុស្សធម៌ ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឱ្យលោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាខេត្ត និងសហការី រួមជាមួយក្រុមការងារអនុសាខាស្រុក ក្រុមគ្រូពេទ្យមណ្ឌលសុខភាព ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ផ្តល់ជូនស្ត្រីត្រៀមសម្រាល និងស្ត្រីមានកូនតូច ដែលមានជីវភាពខ្វះខាត ចំនួន ៥នាក់(ស្រ្តីមានផ្ទៃពោះ ៣នាក់ និងស្ត្រីមានកូនតូច ២នាក់) នៅឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

នាឱកាសនោះ ក្រុមការងារសាខាខេត្ត អនុសាខាស្រុក តំណាងមណ្ឌលសុខភាព ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ បានអប់រំផ្សព្វផ្សាយសារអប់រំសហគមន៍(សុខភាពមាតា ទារក និងកុមារ ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកសុដន់ មេរោគេអដស៍/ជំងឺអេដស៍ និងការថែទាំសុខភាពបឋម) វិជ្ជាង្គ្រោះបឋម និងគោលការគ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សរុបអ្នកចូលរួមចំនួន ៣០នាក់ ស្រី ១០នាក់។

សម្ភារៈផ្តល់ជូនក្នុង ១គ្រួសារ ទទួលបាន៖ ទឹកត្រចៀកកាំ ២យួរ និងថវិកាចំនួន ១០០,០០០រៀល។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២៦ សាខាខេត្ត បានផ្តល់អំណោយមនុស្សធម៌ ក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជូនដល់ស្ត្រីត្រៀមសម្រាល និងស្ត្រីមានកូនតូច ដែលមានជីវភាពខ្វះខាត ចំនួន ៣០គ្រួសារ(ស្រ្តីមានផ្ទៃពោះ ១៣នាក់ និងស្ត្រីមានកូនតូច ១៧នាក់) នៅក្រុង-ស្រុក ចំនួន ៦ គឺ៖ ស្រុកពាមរក៍ ពាមជរ ព្រះស្តេច ក្រុងព្រៃវែង ពារាំង និងស្រុកពោធិ៍រៀង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *