អភិបាលខេត្តពោធិ៍សាត់ ណែនាំឱ្យពង្រឹងគុណភាពអប់រំ និងដោះស្រាយបញ្ហាសិស្សបោះបង់ការសិក្សាឱ្យដល់ឫសគល់!

ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាកាន ត្រូវខិតខំប្រឹងប្រែងពង្រឹងគុណភាពនៃការអប់រំ និងយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ រកឫសគល់នៃបញ្ហាសិស្សបោះបង់ការសិក្សា ដើម្បីស្វែងរកដំណោះស្រាយជួយពួកគាត់ឱ្យបានទាន់ពេលវេលា។

ការថ្លែងជំរុញបែបនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែល ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាកាន ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តជាច្រើនរូប។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម អភិបាលខេត្ត បានចែករំលែកបទពិសោធផ្ទាល់ខ្លួនថា ការដែលលោកមានឱកាសបានមកកាន់មុខតំណែង ជាថ្នាក់ដឹកនាំខេត្តនាពេលនេះ គឺផ្តើមចេញពីដើមចម នៃការធ្វើជា «គ្រូបង្រៀន»។

កត្តានេះហើយ ទើប ឯកឧត្តម តែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់បំផុត លើវិស័យអប់រំ ក៏ដូចជាកិត្តិយស និងជីវភាពរបស់លោកគ្រូ អ្នកគ្រូគ្រប់រូប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *