កិច្ច​ប្រជុំ​សម្របសម្រួល​កិច្ច​ការពារ​កុមារ​ ដេីម្បី​តាមដាន​ គាំទ្រ​ការ​អនុវត្ត​ CP-SOP របស់​អង្គការ​សង្គម​ស៊ីវិល​ និង​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​នៅខេត្ត​សៀមរាប​

ខេត្តសៀមរាប: នាព្រឹក​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២៦​ លោកស្រី​ ម៉ននី​ រង្សី​ អភិបាល​រង​ខេត្ត​សៀមរាប​ និង​ជា​ប្រធាន​ក្រុម​ការងារ​កិច្ច​ការពារ​កុមារ​ ចូលរួម​ជា​គណៈ​អធិបតី​ក្នុង​កិច្ច​ប្រជុំ​សម្របសម្រួល​កិច្ច​ការពារ​កុមារ​ ដេីម្បី​តាមដាន​ គាំទ្រ​ការ​អនុវត្ត​ CP-SOP របស់​អង្គការ​សង្គម​ស៊ីវិល​ និង​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​នៅខេត្ត​សៀមរាប​ ដែល​រៀបចំ​ដោយ​អង្គការ​កល្យាណ​មិត្ត​ ក្រោមការ​ឧបត្ថម្ភ​របស់​អង្គការ​ UNICEF សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប​ នៅ​សាលា​គរុកោសល្យ​ និង​វិក្រឹត្យការ​ខេត្ត​សៀមរាប​ ដែល​មាន​ការ​ចូល​រួម​ពី​ លោក​ អនុប្រធាន​មន្ទីរ​សង្គម​កិច្ច​ លោក​ នាយក​កម្មវិធី​កល្យាណ​មិត្ត​ និង​តំណាង​អង្គការ​បណ្ដាញ​3PC រដ្ឋបាល​ក្រុង​ ស្រុក​ពាក់ព័ន្ធ​ និង​អង្គការ​ដៃគូ​ ជាច្រើន​រូប​។

កិច្ច​ប្រជុំ​សម្របសម្រួល​កិច្ច​ការពារ​កុមារ​ ដេីម្បី​តាមដាន​ គាំទ្រ​ការ​អនុវត្ត​ CP-SOP របស់​អង្គការ​សង្គម​ស៊ីវិល​ និង​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​នៅខេត្ត​សៀមរាប​ ធ្វើឡើង​ក្នុង​គោលបំណង​ ពង្រឹង​ និង​សម្របសម្រួល​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​ថ្នាក់​ក្រោម​ជាតិ​ តាម​រយៈ​សេវា​កម្ម​ផ្ទាល់​ ក៏​ដូច​ជា​ពង្រឹង​សមត្ថភាព​ថ្នាក់​ក្រោម​ជាតិ​ នៃ​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​ ប្រេី​ប្រាស់​ប្រព័ន្ធ​ និង​វិធី​សាស្ត្រ​ដូច​គ្នា​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បណ្ដាញ​ និង​ការ​សម្របសម្រួល​រវាង​អ្នក​ផ្ដល់​សេវា​ ក៏​ដូច​ជា​ការ​ទំនាក់ទំនង​ និង​លើក​កម្ពស់​ការ​យល់​ដឹង​នៅ​ក្នុង​សហគមន៍​ ស្ដីពី​ការ​ការពារ​កុមារ​នៅ​ក្នុង​ខេត្ត​សៀមរាប​។

បន្ទាប់ពីកិច្ចប្រជុំខាងលេីបានបញ្ចប់​ លោកស្រីអភិបាលរងខេត្ត​ ក៏​បាន​ចុះ​សួរ​សុខ​ទុក្ខ​​​ករណី​គ្រួសារ​កុមារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ និង​បានផ្ដល់ជា​ ​អង្ករ​ ទឹក​ត្រី​ ត្រីខ​ ទឹក​សុីអីវ​ និង​ប្រេង​ឆា​នៅសង្កាត់ស្លក្រាម​ និង​សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *