ភ្នំពេញ: ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ និងលោកស្រីឧត្ដមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង បានដឹកនាំការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលនីតិវិធីដោយ លោកស្រី សាត ធីតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងហាងម៉ាស្សាចំនួន០២ទីតាំង ពាក់ព័ន្ធករណីសញ្ចារកម្ម។
ទី១៖ ហាងម៉ាស្សា (គ្មានឈ្មោះ) ស្ថិតនៅផ្ទះលេខ៧៣C ផ្លូវបេតុង ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយឆែកឆេររកឃើញចំនួន០៦នាក់/ស្រី (អនីតិជន ០៣នាក់, ម្ចាស់ទីតាំង០១នាក់/ស្រី) និងវត្ថុតាងមួយចំនួន។
ទី២៖ ហាងម៉ាស្សា (គ្មានឈ្មោះ) ស្ថិតនៅផ្ទះលេខ៨៦C ផ្លូវបេតុង ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយឆែកឆេររកឃើញចំនួន ០៣នាក់/ស្រី០២នាក់ (អនីតិជន ០១នាក់, ម្ចាស់ទីតាំង ០១នាក់/ប្រុស) និងវត្ថុតាងមួយចំនួន។
បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាម្ចាស់ទីតាំង ចំនួន ០២នាក់ (ស្រី ០១នាក់) បញ្ជូនទៅកាន់តុលាការ ដេីម្បីចាត់ការតាមនីតិវិធី។ ចំណែកនារីជាជនរងគ្រោះចំនួន ០៧នាក់ (អនីតិជន ០៤នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី៕

