ខេត្តសៀមរាប: នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបរបាហការណ៍ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំនព្វមាស ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ អង្គភាពពាក់ព័ន្ធ អធិការដ្ឋាននគរបាល បញ្ជាការមូលដ្ឋានកងរាជហត្ថក្រុង ស្រុក មេប៉ុស្តិ៍ មេឃុំ សង្កាត់ប្រមាណ ៣០០នាក់ចូលរួម នៅសាលប្រជុំសាលាខេត្តសៀមរាប ។
ក្នុងកិច្ចប្រជុំខាងលើ លោកអភិបាលរងខេត្តបាន រំលេចនូវទិសដៅការងារអាទិភាព និងវិធានការសំខាន់ៗ ដែលកងកម្លាំងសមត្ថកិច្ចត្រូវបន្តពង្រឹ ងបន្ថែមទៀតរួមមាន៖
១-ចំពោះការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ScamOnline)
• ត្រូវបង្កើនការស្រាវជ្រាវ បង្ក្រាប និងរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ អំពីកលល្បិចរបស់ក្រុមជនខិលខូច ដើម្បីកាត់បន្ថយ និងលុបបំបាត់ការឆបោកតាមបណ្តាញសង្គមឱ្យមានប្រសិទ្ធភាពខ្ពស់។
២-ការលុបបំបាត់បទល្មើសគ្រឿងញៀន និងល្បែងស៊ីសង
• បន្តអនុវត្តវិធានការក្តៅ ក្នុង
• ការបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានឱ្យអស់ជាស្ថាពរ។
• បង្កើនការផ្សព្វផ្សាយការប្រើប្រាស់ APPs NoDrug ។
• ជំរុញឱ្យមានការចូលរួម និងរាយការណ៍ពីប្រជាពលរដ្ឋ ពិសេសពេលកម្លាំងសមត្ថកិច្ចពេលទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋត្រូវចាត់វិធានការឱ្យបានឆាប់រហ័ស
៣-ការរៀបចំផែនការ និងពង្រឹងការពារសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ
• កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទត្រូវម្ចាស់ការលើផែនការការពារ ធានាឱ្យបានដាច់ខា តនូវសន្តិសុខ សុវត្ថិភាព ១០០% ជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ អន្តរជាតិ និងប្រតិភូនា នា ដែលអញ្ជើញមកបំពេញបេសកកម្ម ឬឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តសៀមរាបរបស់យើង
• ពង្រឹងតាមដានសភាពការណ៍ និងក្តាប់មុខសញ្ញាជនខិលខូច ឬមេក្លោងញុះញង់ពីក្រោយខ្នងក្រុមតវ៉ា បាតុកម្មផ្សេងៗ ដែលបង្កើតជាបទល្មើស និងអំពើហិង្សាផ្សេងៗ។

