ផ្ដន្ទាទោសយុវតី២នាក់​ដាក់ពន្ធនាគារម្នាក់ៗ២០ឆ្នាំ ពីបទ​ស.ម្លា.,ប់ជីដូនបង្កើតដោយ​សារ​ហាម​ឃាត់​រឿង​ស្នេហា❗​

ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៦ បាន​ប្រកាស​សាល​ក្រ​ម​ផ្តន្ទាទោស​យុវតី​២​នាក់ ​ដាក់​ពន្ធនាគារ​ម្នាក់​ៗ​កំណត់​រយៈពេល២០​ឆ្នាំ ពាក់​ពន្ធ​សំណុំរឿង​.​ឃាតកម្ម​គិត​ទុកជា​មុន ពោល​គឺ​ចាក់​សម្លាប់​ជីដូន​ខ្លួនឯង​បង្កើត ​ខឹង​លោកយាយ​ស្តីបន្ទោស និង​ហាម​ឃាត់​មិន​ឲ្យ​មាន​ទំនាក់ទំនង​ស្នេហា​ក្នុ​ងវ័យ​សិក្សា​ ។

ជនជាប់ចោទ​ទាំង​២​នាក់ ​ម្នាក់​ឈ្មោះ សេង ច័ន្ទ​បូ​ណ៍​មី អាយុ​១៩ឆ្នាំ និង​ម្នាក់​ឈ្មោះ សេង ហេង​សានី​កា អាយុ​១៨ឆ្នាំ​ ។ សាលក្រម​ទុក​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​កើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ​ ។

សូមរំលឹក​ថា ៖ កាលពី​ថ្ងៃ​ទី​១០ ​មេសា ឆ្នាំ​២០២៦ លោក ញ៉ា​ន បូ​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​យុវតី​២​នាក់ ដែល​ចាក់​សម្លាប់​ជីដូន​ខ្លួនឯង​នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ពី​បទ​ឃាតកម្ម​ត​គិត​ទុកជា​មុន និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ ។

សូមរំលឹកទៀតថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦ កម្លាំង​សមត្ត​កិច្ច​នៃ​អធិការដ្ឋា​ន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២នាក់ ដែល​ជា​ចៅស្រី​បង្កើត​ចាក់​សម្លាប់​ជីដូន​ឈ្មោះ ទី គង់ អាយុ៦៤ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៣​អ​A តាម​បណ្តោយ​ផ្លូវ​លេខ៦២០ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​មូលហេតុ​ខឹង​ព្រោះតែ​រឿង​ហាមឃាត់​មិន​ឲ្យ​មាន​ស្នេហា​ក្នុង​វ័យ​កំពុង​សិក្សារ​រៀនសូត្រ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​លេខ​៣​អ​A តាម​បណ្តោយ​ផ្លូវ​លេខ​៦២០ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៦ ពួក​គេ​បាន​ប្រើ​កាំបិត​ចុង​ស្រួច ចាក់​ទៅ​លើ​លោកយាយ​ពីក្រោយ​ខ្នង​ចំនួន​១​កាំបិត បណ្តាល​ឲ្យ​ហូរ ឈាម​ស្លាប់​មួយរំពេច​​តែ​ម្តង ​។ មូលហេតុ ពួក​គេ​មាន​គំនុំគុំគួន​​ជា​មួយ​លោកយាយ​យូរ​មក​ហើយ ព្រោះតែ​ខឹង​ជីដូន​បាន​ហាម​ឃាត់​ពួក​គេ​មិន​ឲ្យ​មាន​ស្នេហា​ក្នុង​វ័យ​សិក្សា​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *