រដ្ធបាលខេត្តសៀមរាប និងខេត្តកំពង់ធំ រៀបចំពិធីចុះហត្ថលេខាកែសម្រួលព្រំប្រទល់ រវាងខេត្តទាំងពីរ

ខេត្តសៀមរាប: ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីងាយស្រួលក្នុងការគ្រប់ប្រជាជន និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ពិធីនេះ ធ្វើឡើងនៅសាលាខេត្តសៀមរាប នារសៀលថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ដោយផ្អែកលើគោលការណ៍ច្បាប់ និងបន្ទាប់ពីចុះសិក្សា និងពិនិត្យ ផ្ទៀងផ្ទាត់នៅទីតាំង ជាក់ស្តែង រដ្ឋបាលខេត្តទាំងពីរបានប្រជុំពិភាក្សា និង សម្រេចឯកភាពគ្នា ដោយរៀបចំសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និងខេត្តកំពងធំ។

ការរៀបចំនេះ ត្រូវបានរៀបចំឡើងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅតំបន់ព្រំប្រទល់នោះមានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *