ខេត្តកំពង់ចាម ប្រារព្ធពិធីបិទការប្រណាំងទូក បណ្តែតប្រទីប តាំងពិព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ក្នុងឱកាសថ្ងៃចេញព្រះវស្សា

(កំពង់ចាម)៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបិទការប្រណាំងទូក «ង» ទូកអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផលនានា ការប្រគំតន្ត្រី និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៥ថ្ងៃ នៃការរៀបចំពិធីបុណ្យចេញព្រះវស្សា ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៦៧៦.៦៣៦នាក់ មកលេងកម្សាន្តក្នុងព្រឹត្តិការណ៍ប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលនានា។

ដោយឡែក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃចេញព្រះវស្សា មានភ្ញៀវទេសចរមកចូលរួមទស្សនា និងកម្សាន្តក្នុងពិធីប្រណាំងទូកសរុបចំនួន ៣៦១.១១៥នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៣១៥.៣៣០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ១៣៧នាក់។

ព្រឹត្តិការណ៍នេះបានរួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយ ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងលើកកម្ពស់សក្តានុពលទេសចរណ៍របស់ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *