មន្ដ្រីជំនាញជលផល បំផ្លាញដាយចាប់ត្រី ជាច្រើន កន្លែងនាពេលចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ដ្រស្រុកសុីធរកណ្ដាល❗​

​ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ លោក គង់ សំអូន អភិបាលរងស្រុកស៊ីធរកណ្ដាល បានដឹកនាំមន្ត្រីជំនាញនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក សហការជាមួយកម្លាំងចម្រុះនៃអង្គភាពកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចុះពិនិត្យ បង្ក្រាប និងហាមឃាត់សកម្មភាពនេសាទត្រីខុសច្បាប់ ដើម្បីការពារ និងអភិរក្សពូជមច្ឆជាតិក្នុងរដូវត្រីពងកូន។

​ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងនៅទីតាំងគោលដៅចំនួន ២កន្លែង រួមមាន៖
១. ចំណុចស្ពានអូរឫស្សី ស្ថិតក្នុងឃុំល្វេ។
២. ចំណុចស្ពានបឹងសាវ៉េ ស្ថិតក្នុងឃុំព្រែកចង្ក្រាន។

​ជាលទ្ធផលនៃកិច្ចប្រតិបត្តិការ កម្លាំងចម្រុះបានបង្ក្រាប និងរុះរើឧបករណ៍នេសាទខុសច្បាប់ រួមមាន៖ ​ស្បៃមុងប្រវែងសរុប ៨៥៣ម៉ែត្រ ​ស្បៃលូរចំនួន ៨លូរ ​បង្គោលឈើចំនួន ៧៦បង្គោល។

​ក្នុងនោះផងដែរ អាជ្ញាធរ និងកម្លាំងជំនាញបានធ្វើការរំដោះលែងកូនត្រីចម្រុះដែលជាប់ក្នុងស្បៃលូរទម្ងន់ប្រមាណ ២៥១ គីឡូក្រាម ចូលទៅក្នុងប្រភពទឹកធម្មជាតិវិញភ្លាមៗ ហើយវត្ថុតាងដែលជាឧបករណ៍នេសាទខុសច្បាប់ (ស្បៃមុង និងស្បៃលូរ) ទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចដុតបំផ្លាញចោលនៅនឹងកន្លែងតែម្ដង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *