ខេត្តសៀមរាប នឹងរៀបចំកម្មវិធីមួយចំនួន ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ប្រព្រឹត្តទៅ រយៈពេល​ ៥ថ្ងៃ​

សៀមរាប: រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំកម្មវិធីមួយចំនួន ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅ រយៈពេល​ ៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប​ ដែលមានកម្មវិធី ជិះទូកកម្សាន្ត កម្មវិធីប្រណាំងទូក “ង” ទូកនាគ និងទូកផ្កាចារ កម្មវិធីប្រគុំតន្ត្រីស្គរដៃ កម្មវិធីស្តង់ពិព័រណ៍ កម្មវិធីប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។

ដោយឡែក​ ការប្រណាំងទូកគឺរដ្ឋបាលខេត្តសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបនឹងរៀបចំរយៈពេល​ ២ថ្ងៃ​ គឺថ្ងៃទី២៣​ និងថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ នៅតាមបណ្តោយដងស្ទឹងសៀមរាប​។

សូមបងប្អូនចូលរួមឱ្យបានច្រើនកុះករ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *