អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារសិក្សាថ្មីមួយខ្នង មាន ៣បន្ទប់ នៅសាលាបឋមសិក្សា «ខូយ រីដា ម្លប់ពោធិ៍ កតាអោន» នៅស្រុកវាលវែង

ពោធិ៍សាត់: ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារសិក្សាថ្មីមួយខ្នង មាន ៣បន្ទប់ នៅសាលាបឋមសិក្សា «ខូយ រីដា ម្លប់ពោធិ៍ កតាអោន» ដែលស្ថិតក្នុងភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

សមិទ្ធផលអគារសិក្សាថ្មីនេះ កើតឡើងដោយសារការឧបត្ថម្ភថវិកាផ្ទាល់ពី ឯកឧត្តម ខូយ រីដា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ រួមជាមួយ ឯកឧត្តម ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ និងផ្តល់ទីកន្លែងសិក្សាសមរម្យជូនដល់កុមារនៅតំបន់ដាច់ស្រយាល។

ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍រំលឹកថា សាលាបឋមសិក្សា «ខូយ រីដា ម្លប់ពោធិ៍ កតាអោន» ត្រូវបានចាប់ផ្តើមបដិសន្ធិឡើងកាលពីឆ្នាំ២០១៨ ក្នុងអំឡុងពេលដែលឯកឧត្តមនៅកាន់មុខតំណែងជា អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកវាលវែង។ នាពេលនោះ ភូមិក្រសាំងព្នៅ ឃុំក្រពើពីរ គឺជាភូមិឧបសម្ព័ន្ធដែលទើបបង្កើតថ្មី ស្ថិតនៅតំបន់ដាច់ស្រយាល ប្រឈមនឹងការលំបាកក្នុងការធ្វើដំណើរ ហើយកុមារតូចៗក្នុងភូមិពុំទាន់មានសាលារៀនត្រឹមត្រូវនៅឡើយ។

ដោយមើលឃើញពីតម្រូវការចាំបាច់ អាជ្ញាធរសហគមន៍ រួមជាមួយក្រុមការងារចុះជួយមូលដ្ឋាន បានរួមសហការគ្នាផ្តួចផ្តើមសាងសង់សាលានេះឡើង តាមលទ្ធភាព និងធនធានដ៏តិចតួចនាពេលនោះ។ ដោយក្តីស្រឡាញ់ រាប់អាន និងមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ក៏បានឯកភាពគ្នាសុំយកឈ្មោះ ឯកឧត្តម ខូយ រីដា ដើម្បីដាក់ជាឈ្មោះសាលា រៀនផ្លូវការរហូតមកដល់សព្វថ្ងៃ៕

default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *