រដ្ឋបាលខេត្តកំពង់ចាម បានផ្ដល់អំណោយដល់គ្រួសារវីរៈកងទ័ពជួរមុខ ចំនួន ៣គ្រួសារ និង១គ្រួសារ ដែលបានជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពប្រទេសថៃ

(កំពង់ចាម) :ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្តបានចាត់ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ចុះសួចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ រដ្ឋបាលខេត្ត ផ្តល់ជូនជនភៀសសឹកជាគ្រួសារវីរៈកងទ័ពចំនួន៣គ្រួសារ និងពលករ១គ្រួសារដល់ខ្នងផ្ទះ សរុបចំនួន ៤គ្រួសារ ដែលបានជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ មកស្នាក់នៅក្នុងក្រុងកំពង់ចាម។

ក្នុងឱកាសនោះលោកជំទាវអភិបាលរងខេត្ត បានឧបត្ថម្ភ ក្នុង ១គ្រួសារ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ដោយឡែកគ្រួសារដែលមានកូនតូចទើបសម្រាល លោកជំទាវបានផ្ដល់ជូនបន្ថែមថវិកាចំនួន ៥០០.០០០រៀលផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *