ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងារចុះជួយស្រុកស្រីសន្ធរ​ អញ្ជើញចូលរួមពិធីបុណ្យបង្សុកូល​ និងគោរពវិញ្ញាណក្ខន្ធ​ អនុសេនីយ៍ទោ ហេង តាំង​ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី

(កំពង់ចាម) :នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លូ គឹមឈុន ប្រធានក្រុមការងារចុះមូលដ្ខានស្រុកស្រីសន្ធរ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរុមូលដ្ឋាន បានអញ្ជើញចូលរួមពិធីបុណ្យបង្សុកូល​ និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ​ អនុសេនីយ៍ទោ ហេង តាំង​ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ទិសទី១ ប្រាសាទព្រះវិហារ ច្រកតាថាវ​។

ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាម​ ឯកឧត្តម​សន្តិបណ្ឌិត​ នេត​ សាវឿន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងបានចាត់ឱ្យអាជ្ញាធរមូលដ្ឋាន បន្តចាត់ចែងកម្មវិធីបុណ្យឲ្យបានអធឹកអធម រហូតចប់កម្មវិធីពិធី។ ពិធីបុណ្យប្រារព្ធនេះ ប្រារព្ធធ្វើឡើងនៅវត្តកោះកែវ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ជាទីកន្លែងកំណេីត​ និងវត្តអារាមដែល​លោកធ្លាប់បួសរៀនកាលវ័យកុមារ​។

ក្នុងឱកាសនោះផងដែរ ក្រុមការងារបានសម្រេចសាងសង់ចេតីយ៍តំកល់អដ្ឋិធាតុរបស់វិរៈយុទ្ធជន​ ហេង​ តាំង ក្នុងវត្តកោះកែវ​ ដេីម្បីជាទីសក្ការៈ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *