ខេត្តព្រៃវែង: រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ធមន្ដ្រីនិងជារដ្ធមន្ត្រីក្រសួងមហាផ្ទៃ នាំកូនគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះ សម្រាប់ត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ ខាងមុខ។
ក្នុងឨកាសនោះ ឯកឧត្តមអភិសន្តិបណ្ដិត ស សុខា បានថ្លែង ក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផៃ្ទ សូមរម្លឹក និងជំរុញឱ្យមន្ត្រីនគរបាលជាតិ និងមន្ត្រីឃុំ សង្កាត់ នៅថ្នាក់មូលដ្ឋាន ខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋ ដែលត្រូវចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ដិត ស សុខា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។
ក្នុងនោះដែរ ឯកឧត្តមអភិសន្តិបណ្ដិត ក៏សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្ត និងគាំទ្រដល់ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យ៕

