រដ្ធបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូន សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា អន្តរជាតិ មេត្តាជ្រាបថា រដ្ធបាលខេត្តព្រៃវែង បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង រយ:ពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង(ចុងបម) ភូមិលេខ១ សង្កាត់កពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយរៀបចំឲ្យមានការប្រគុំតន្ត្រីសម័យ ការតាំងពិព័ណ៍បង្ហាញផលិផលម្ហូបអាហារ និងសម្ភារប្រើប្រាស់ ដែលមានភ្ញៀវទេចរណ៍ចូលរួមទស្សនាកំសាន្តសរុបប្រមាន២៣០. ០០០នាក់។
ឆ្លៀតក្នុងឨកាសនេះ រដ្ធបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រោវចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ធមន្ត្រី រដ្ធមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ធភិបាលចុះមូលដ្ធានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសភី និងឯកឧត្តម ជា សុមេធី រដ្ធមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនតិសម្បទា និងជាអនុប្រធានក្រុមការងាររាជរដ្ធាភិបាលចុះមូលដ្ធានខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន ដែលបានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីបើក និងពិធីបិទ ព្រមទាំងជួយឧបត្ថម្ភគាំទ្រ ដល់ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក”ង”ខេត្តព្រៃវែង នៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦នេះ។
សូមគោរពថ្លែងអំណរគុណចពោះ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា – រដ្ធសភា ប្រធានក្រុមការងាររាជរដ្ធាភិបាលចុះមូលដ្ធានក្រុង ស្រុកនៃខេត្តព្រៃវែង រដ្ធលេខាធិការ អនុរដ្ឋលេខាធិការ នាយឧត្តមសេនីអគ្គមេបញ្ជាការ អគ្គស្នងការ អគ្គនាយក អគ្គនាយករង ព្រមទាំងប្រតិភូអមដំណើរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តមេបញ្ជាការកងកម្លាំងទាំងបីលោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកមន្ដ្រីរាជការព្រមទាំងប្រជាពលរដ្ធក្នុងខេត្តព្រៃវែង ដែលបានអញ្ជើញចលរួម និងជួយ
