ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំអញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ពឈរជើងនៅសមរភូមិ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង

(ព្រៃវែង) : នាព្រឹកថ្ងៃសៅរ៍​ ០៨កេីត​ ខែស្រាពណ៍​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០២៥​នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោក ទួន រីណា និងលោក ចំរើន ច័ន្ទដែន ដែលជាវីរៈកងទ័ពឈរជើងនៅសមរភូមិ ដ៏អង់អាចក្លាហាន ដែលរងរបួសអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ខ្មាំងសត្រូវ បច្ចុប្បន្នលោកទាំងពីរបាននិងកំពុងសម្រាលព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគមួយចំនួន សម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងទាំងពីរ ដើម្បីជាការតបស្នងសងគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុតក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិពីសត្រូវឈ្លានពានសៀម នាពេលកន្លងទៅនេះ។

យើងខ្ញុំទាំងអស់គ្នា សូមជូនពរដល់វីរកងទ័ពទាំងពីរ ឆាប់បានជាសះស្បើយ មានសុខភាពល្អបរិបូណ៌ និងអាចវិលត្រឡប់ទៅភូមិឋានរបស់ខ្លួន ជួបជុំគ្រួសារវិញក្នុងពេលឆាប់ៗ និងបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *