ឯកឧត្តម ស្បោង សារ៉ាត ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កុដិ និងឧបដ្ឋានសាលា ក្នុងវត្តរតនៈដូនភា ស្រុកស៊ីធរកណ្តាល

ខេត្តព្រៃវែង :នាថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំខាល ឆស័ក ព.ស.២៥៧០ ត្រូវនឹងរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់កុដិ និងឧបដ្ឋានសាលា (សាលាឆាន់) ស្ថិតនៅវត្តរតនៈដូនភា (ហៅវត្តកំភា) ស្ថិតក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

​នៅក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការវត្ត គណៈកម្មការ អាជ្ញាធរដែនដី និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានរួមសាមគ្គីគ្នាកសាងសមិទ្ធផលនានាក្នុងទីអារាមនេះ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា និងជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយប្រើប្រាស់ក្នុងពិធីបុណ្យផ្សេងៗ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែ ក៏បានផ្តាំផ្ញើដល់ក្រុមជាងឱ្យយកចិត្តទុកដាក់លើគុណភាព និងសោភ័ណភាពនៃការសាងសង់ ដើម្បីឱ្យសំណង់នេះមានភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *