អង្គភាព CMAC សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងកិច្ចប្រតិបត្តិការបោសសម្អាត ស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងនាវាដែលបានលិចនៅបាតទន្លេនិងសមុទ្រ

យោងតាមការបង្ហោះផ្សាយរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឲ្យដឹងថា នៅថ្ងៃចន្ទទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមបានចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារកិច្ចប្រតិបត្តិការបោសសម្អាតស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងនាវាដែលបានលិចនៅបាតទន្លេប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនិងសមុទ្រ។

នៅក្នុងបណ្ដាញសង្គម ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ក្នុងឆមាសទី១(មករា-មិថុនា) ឆ្នាំ២០២៦នេះ អង្គភាព CMAC ក្នុងនាមជាសេនាធិការក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនិងសមុទ្រ បានធ្វើកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងស្រង់នាវាលិចក្នុងភូមិសាស្រ្តភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ដោយបបានរុករកឃើញនិងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនសរុបមានចំនួន៥៤១គ្រាប់ និងស្រង់បន្ទះដែកនាវាលិចបាតទន្លេ បានចំនួន១.៦៩៦គីឡូក្រាម។

បេីគិតលទ្ធផលកិច្ចប្រតិបត្តិការនេះ សរុបជារួមចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៦នេះ សម្រេចបានលទ្ធផលជោគជ័យគួរឱ្យកត់សំគាល់ដោយបានរុករកឃើញនិងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ២៦.៩៦៧គ្រាប់ បន្ទះដែកនាវានិងអំបែងយុទ្ធភណ្ឌសង្គ្រាមសរុបចំនួនប្រមាណជាង ២៧៦,៧០តោន។ គ្រាប់យុទ្ធភណ្ឌទាំងនេះត្រូវបានធ្វើការកម្ទេចចោលចំនួន១៥.១៩១គ្រាប់ និងដោះបន្សាបបានចំនួន៨.២៤៦គ្រាប់។

ឯកឧត្តម ហេង រតនា ក៏បានសង្កត់ធ្ងន់ថា ការងារបោស សម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងស្រង់បំណែកនាវាដែលលិចនៅបាតទន្លេនេះ មិនត្រឹមតែបានចូលរួមលុប បំបាត់ហានិភ័យដែលបន្សល់ពីសង្គ្រាមនិងការពារសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវទន្លេនិងផ្លូវសមុទ្រដែលជាសរសៃ ឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស។

លើសពីនេះ ការបោសសម្អាតនិងបើកផ្លូវទឹកឱ្យមានសុវត្ថិភាព ក៏បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ការធ្វើពាណិជ្ជកម្ម ការនេសាទ ទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុវត្ថិភាពនិងការអភិវឌ្ឍប្រទេសជាតិ។

On Monday, July 27, 2026, at the Ministry of Interior, I attended a meeting reviewing the first semester of 2026 on operational progress achievement on underwater UXO and sunken barges from riverbeds. The meeting was chaired by His Excellency Pol. General Chea Sokunthea, State Secretary of the Ministry of Interior and Chairman of the Inter-Ministerial committee for researching and resolving cases of UXO found in vessels sunken in rivers and seas.

Key Operational Results (January – June 2026) During the first semester of 2026 CMAC, acting as the secretariat for the Inter-Ministerial committee, conducted salvage operations in Koh Peam Raing village, Koh Chek commune, Peam Chor district, Prey Veng province. The operation achieved notable results: UXO Recovered: 541 pieces of various types of unexploded ordnance were found and retrieved Shipwreck Salvage 1,696 kilograms.

Cumulative Statistics (February 2023 – June 2026)The overall operation has achieved significant cumulative success since its inception Total UXO Retrieved: 26,967 pieces of all types of unexploded ordnance. Total Scrap Metal: Over 276.70 tons of sunken ship steel plates and war remnants. These UXO destroyed: 15,191 pieces and defused 8,246 pieces safely disarmed and neutralized.

Please note that the work of clearing unexploded ordnance and salvaging sunken vessel remnants from riverbeds does not only eliminate remnants of war and protect citizens’ lives. It also contributes significantly to ensuring navigation safety for cargo and passenger transport along rivers and seas, which serve as vital economic arteries for the nation.

Clearing and opening safe waterways also creates favorable conditions for investment, port infrastructure development, trade, fishing, tourism, and sustainable socio-economic development, in alignment with the Royal Government’s policy to promote national safety and development.

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *