(កំពង់ចាម) :នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់កិត្តិយសចូលរួមជាតំណាងឱ្យខេត្តកំពង់ចាម អញ្ជើញចាប់ឆ្នោតយកលេខដីឡូតិ៍ និងផ្ទះ នៃកម្មវិធី «ផ្តល់ដី ការពារព្រៃដេីម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព» សម្រាប់បុគ្គលមានសិទ្ធិទទួលដីឡូតិ៍ និងផ្ទះគម្រោងទី១ ចំនួន ៥៣៨គ្រួសារ ក្នុងនោះ ខេត្តកំពង់ចាម ចំនួន ៦៣គ្រួសា ស្ថិតនៅភូមិសាស្ត្រអូរសែវ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សូមរំលឹកថា ប្រជាពលរដ្ឋទាំង ៥៣៨ គ្រួសារ សុទ្ធតែបានឆ្លងកាត់ ការវាយតម្លៃលក្ខណៈសម្បត្តិ ៤យ៉ាង ដូចខាងក្រោម:
១-ប្រជាពលរដ្ឋជាជនជាតិខ្មែរពីកំណើត
២-ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ
៣-ប្រជាពលរដ្ឋដែលមិនមានដីធ្លីជាកម្មសិទ្ធិផ្ទាល់ខ្លួន។
៤-ប្រជាពលរដ្ឋដែលបានសម្រេចចិត្តចង់ទៅរស់នៅកន្លែងថ្មីដែលរាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍន៍៕

