កម្មពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ព្រៃវែង: នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី២៦  ខែកក្កដា  ឆ្នាំ២០២៦​នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោក ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ ស សុខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី នៅបរិវេណវិទ្យាល័យហ៊ុនសែន ស្វាយអន្ទរ ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ពិធីនេះដែរក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តម តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ប្រតិភូអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ឯកឧត្តម ប្រធាន និងអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានអង្គភាពពន្ធធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាស្រុក ប្រធានការិយាល័យជុំវិញស្រុក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត កងកម្លាំងទាំងបីថ្នាក់ស្រុក សមាជិកក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀនឃុំ មេភូមិ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្វាយអន្ទរ សរុបចំនួនប្រមាណ ២.៦១០រូប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *