អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ

ព្រៃវែង: នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦​នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទខេត្តព្រៃវែងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ។

ពិធីនេះដែរក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់÷ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តម តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ប្រតិភូអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ឯកឧត្តម ប្រធាន និងអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានអង្គភាពពន្ធធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាស្រុក សប្បុរសជន ប្រធានការិយាល័យជុំវិញស្រុក នាយកសាលា ក្រុមគ្រូពេទ្យ កងកម្លាំងទាំងបីថ្នាក់ស្រុក សមាជិកក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀនឃុំ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម សិស្សានុសិស្ស លោកតាជី យាយជី និងបងប្អូនពុទ្ធបរិស័ទរស់នៅក្នុងឃុំពពឺស ស្រុកស្វាយអន្ទរ សរុបចំនួនប្រមាណ ២.១៩៩រូប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *