ព្រៃវែង: នៅថ្ងៃសៅរ៍ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំចង្អៀតជាមួយថ្នាក់ដឹកនាំ មន្ទីរ ការិយាល័យជំនាញក្រោមឱវាទមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែងដើម្បីពិភាក្សាពិនិត្យវាយតម្លៃសភាពការណ៍រួមលើការងារកសិកម្មខេត្តព្រៃវែងរួមមានដូចខាងក្រោម៖
1- ពិភាក្សាលើការងារបង្ករបង្កើនផលស្រូវ ពិសេស លើបញ្ហាការរងផលបះពាល់ ដោយការប្រែប្រួលអាកាស់ធាតុរាំងស្ងួត នឹងការសហការជាមួយមន្ទីរធន់ធានទឹកត្រៀមលក្ខណះសង្គោះក្នុងស្ថានភាព ពុំមានភ្លៀងសោះ ប៉ុន្តែចំពោះមុខនេះមានភ្លៀងរលឹមតិចតួចៗ ដែលមិនទាន់ឈានដល់ការងាប់ស្រូវនៅឡើយ។
2-ការងារចិញ្ចឹមសត្វបានពិភាក្សាយកចិត្តទុកដាក់ខ្ពស់បន្តការចុះចាក់វាក់សាំងការពារជម្ងឺសត្វជូនប្រជាពលរដ្ឋ នឹងផ្តល់ការគាំទ្របច្ចេកទេសចិញ្ចឹម សត្វ មានជ្រូក មាន់ទា ក្នុងបរិបទការទប់ស្កាត់ការនាំចូលពីប្រទេសជិតខាង ។
3- ពិភាក្សាការយកចិត្តទុកដាក់បន្ថែមលើការដាំបន្លែសុវត្ថិភាព សម្រាប់ បម្រើតម្រូវការទីផ្សារ តាមរយៈការស្វែងរកនូវបច្ចេកវិទ្យាថ្មីវៃឆ្លាតដើម្បី បណ្តុះបណ្តាលកសិករអោយកាត់បន្ថយតម្លៃដើម ផលិតកម្មតែធ្វើអោយទិន្នផលប្រសើរឡើង ។
4- ពិភាក្សាការងារជលផល ដោយផ្តោតការយកចិត្តទុកដាក់លើកកម្ពស់វ៉ាតីវប្បម្ម ចិញ្ចឹមត្រី កង្កែប ដើម្បី បម្រើអោយ តម្រូវការទីផ្សារក្នុងនឹងក្រៅខត្ត ពិសេសស្វែងរកដៃគូរអ្នកទិញផ្សាភ្ជាប់ជាមួយគ្នាដើម្បីបង្កើតលក្ខណ្ឌទីផ្សារ រវាងអ្នកទិញនឹងអ្នកផលិត ក្នុងន័យ ធ្វើអោយមានបរិយាកាស់ទីផ្សា រក្សា ផលប្រយោជន៍ រវាងភាគីទាំងសងខាង ។
ជាចុងក្រោយ ឯកឧត្តមបានណែនាំ មន្ទីរបង្កើតវគ្គបណ្តុះបណ្តាល ពង្រឹងបច្ចេកទេសកសិកម្មដាំដុះចិញ្ចឹមត្រី ដោយសិក្សាពីវិធីកាត់បន្ថយថ្លៃដើមនឹងរក្សាបានប្រាក់ចំនេញសម្រាប់កសិករ យកចិត្តទុកដាក់បន្តការតាមដានសភាពការរាំងស្ងួត នឹងសម្រង់ស្ថិតអោយមានសុក្រឹតភាពបន្តទៀត ។

