មគ្គុទ្ទេសក៍ទេសចរណ៍ ៧០នាក់ចូលរួមវគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៏ទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំនាន់ទី២ រយៈពេល៥ថ្ងៃ

សៀមរាប: នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមបើកវគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៏ទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំនាន់ទី២ រយៈពេល៥ថ្ងៃ ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន៧០នាក់ មកពីសមាគមទេសចរណ៍៖ សមាគមជប៉ុន សមាគមកូរ៉េ សមាគមចិន សមាគមខ្មែរអង្គរ និងមកពីក្រៅសមាគម ក្រោមអធិបតីភាព លោកជំទាវ វណ្ណ សិរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។

វគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំនាន់ទី២ រៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មានគោលបំណងអភិវឌ្ឍសមត្ថភាពថ្មីបន្ថែម ក៏ដូចជាផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលទាក់ទងទៅនឹងរបបគំហើញថ្មីៗ នៃការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ ព្រមទាំងនិន្នាការថ្មីៗ នៃវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន តាមរយៈគ្រូបង្គោល ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *